ថ្ងៃទី១១ នៃយុទ្ធនាការឃោសនាបោះឆ្នោត! ឯកឧត្តមបណ្ឌិត ម៉ា ឈឿន បន្ដចុះជួបអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ប្រមាណ១,០០០នាក់ នៅឃុំស្រម៉រ ស្រុកជើងព្រៃ


នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ម៉ា ឈឿន តំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយមូលដ្ឋាន ស្រុកជើងព្រៃ ខេត្តកំពង់ចាម រួមដំណើរជាមួយក្រុមការងារគណបក្សស្រុកជើងព្រៃ បានបន្ដចុះជួបប្រជាពលរដ្ឋក្នុងឃុំស្រម៉រ ចំនួន១,០០០នាក់ ក្នុងឱកាសយុទ្ធនាការណ៍ឃោសនាបោះឆ្នោតតំណាងរាស្រ្ត នីតិកាលទី៧ នៅបរិវេណវត្តស្រាម ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ម៉ា ឈឿន បានណែនាំឲ្យប្រជាពលរដ្ឋ ទៅបោះឆ្នោតឲ្យបានគ្រប់ៗគា្ន និងទៅឲ្យបានទាន់ពេលវេលាដែល គ.ជ.ប បានកំណត់ ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ មានរូបទេវតាបាចផ្កាជាសម្គាល់ ដើម្បីការពារសន្តិភាព សេរីភាព និងការអភិវឌ្ឍ៕