ឯកឧត្តម សុះ មុះសិន បន្តចុះ សំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋសាសនិកឥស្លាម តាមសហគមន៍ និងផ្សព្វផ្សាយគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា ក្នុងខេត្តកណ្តាល


(ខេត្តកណ្តាល)៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម សុះ មុះសិន សមាជិកគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា អនុប្រធានគណៈចលនាសាសនិកឥស្លាមកម្ពុជា និងជាបេក្ខភាពឈរឈ្មោះតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល បានអញ្ជើញចុះ សំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋសាសនិកឥស្លាមតាមសហគមន៍ នៅភូមិបារ៉ែន ឃុំស្វាយប្រទាល ស្រុកស្អាង និងភូមិស្វាយរលំ ឃុំស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

នាឱកាសនោះ ឯកឧត្តម សុះ មុះសិន បានផ្សព្វផ្សាយគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា ហើយក៏បានជំរុញឱ្យបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខឱ្យបានគ្រប់ៗគ្នា ដើម្បីបំពេញតួនាទីជាពលរដ្ឋល្អ។ ជ្រើសរើសគណបក្សដែលនាំនូវសុខសន្តិភាព និងការអភិវឌ្ឍពិតប្រាកដ ជូនប្រទេសជាតិ សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី អាណត្តិទី៧ ដឹកនាំមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើន រុងរឿងទៅមុខបន្តទៀត និងគាំទ្របេក្ខភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេន ។