នៅថ្ងៃទី១៦ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម សុះ មុះសិន សមាជិកគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា អនុប្រធានគណៈចលនាសាសនិកឥស្លាម និងជាសមាជិកគណៈចលនាយុវជន នៃចលនាមហាជនរបស់គណបក្សប្រជាជនកម្ពជា បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយប្អូនៗនារីជានិស្សិតកំពង់បន្តការសិក្សារថ្នាក់បរិញ្ញាបត្រ និងបញ្ចប់ថ្នាក់បរិញ្ញាបត្រ ដែលបានស្នាក់នៅអន្តេវេសិកដ្ឋាននារីទាំងពីរនៅរាជធានីភ្នំពេញ ។
នាឱកាសនោះ ឯកឧត្តម សុះ មុះសិន បានផ្សព្វផ្សាយគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា ហើយក៏បានជំរុញឱ្យប្អូនៗអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខឱ្យបានគ្រប់ៗគ្នា ដើម្បីបំពេញតួនាទីជាសិស្សនិស្សិត ឬក៏ជាពលរដ្ឋល្អនៅក្នុង សហគមន៏ និងសង្គម ។ ជ្រើសរើសគណបក្សដែលនាំនូវសុខសន្តិភាព និងការអភិវឌ្ឍពិតប្រាកដ ជូនប្រទេសជាតិ សូមបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ អោយបានគ្រប់ៗគ្នា ។ ពិសេសពេលដែលប្អូនៗត្រឡប់ទៅបោះឆ្នោតនៅស្រុកកំណើត និងពាំនាំការផ្តាំផ្ញើ និងសាកសួរសុខទុក្ខ ពីថ្នាក់ដឹកនាំ ជូនពួកគាត់ ព្រមទាំងចលនា តាមស្រុកកំណើតរៀងៗខ្លួន គឺត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា មានលេខរៀងទី១៨ ក្នុងសន្លឹកឆ្នោត និងសូមគូសលើសន្លឹកឆ្នោតអោយបានត្រឹមត្រូវ ដើម្បីរក្សាតម្លៃ នៃសន្លឹកឆ្នោតស្របតាមទិសស្លោក សន្លឹកឆ្នោតមួយសន្លឹក ជាការគាំទ្រគណបក្សប្រជាជនមួយសំឡេង គឺដើម្បីខ្លួនឯង ដើម្បីសន្តិភាព ការអភិវឌ្ឍ ជាពិសេសដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី អាណត្តិទី៧ ដឹកនាំមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើន រុងរឿងទៅមុខបន្តទៀត និងគាំទ្របេក្ខភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេន ។
ជាកិច្ចបញ្ចប់ឯកឧត្តម បានផ្តាំផ្ញើរ និងជូនពរដល់ប្អូនៗត្រូវតែខិតខំរៀនសូត្រ ដើម្បីយកចំណេះជំនាញ ទៅធ្វើការងារអោយមានប្រសិទ្ធភាពខ្ពស់ ជាពិសេសបំរើរការងារសហគមន៏ និងសង្គម ដូចពាក្យស្លោកពោលថា ទំពាំងស្នងឬស្សី ។