ឯកឧត្តមសន្ដិបណ្ឌិត ចាន់ អ៊ាន បន្ដជួបសំណេះសំណាលសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាជាង៣,០០០នាក់ នៅស្រុកពាមរក៍ ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត


ឯកឧត្តមសន្ដិបណ្ឌិត ចាន់ អ៊ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកពាមរក៍ ខេត្តព្រៃវែង នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣នេះ បានបន្ដអញ្ជើញចុះជួបសំណេះសំណាលសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ចំនួន៣,២០០នាក់ នៅឃុំចំនួន៥ នៃស្រុកពាមរក៍ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧។

ថ្លែងទៅកាន់សមាជិក សមាជិកាគណបក្ស ឯកឧត្តមសន្ដិបណ្ឌិត ចាន់ អ៊ាន បានណែនាំឲ្យជំរុញដល់ពលរដ្ឋម្ចាស់ឆ្នោត សូមទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដែលនឹងប្រព្រឹតទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ នៅក្នុងសន្លឹកឆ្នោត ដើម្បីរួមគ្នារក្សាសុខសន្តិភាព, ជំរុញការអភិវឌ្ឍបន្ថែម និងដើម្បីទទួលបានអត្ថប្រយោជន៍នានា ដែលប្រកាសដាក់ឱ្យអនុវត្តដោយសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាបេក្ខជននាយករដ្ឋមន្ត្រី។

ឯកឧត្តមសន្ដិបណ្ឌិត ចាន់ អ៊ាន ក៏បានស្នើដល់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ សូមចូលរួមក្នុងយុទ្ធនាការឃោសនានេះឲ្យបានសកម្មបំផុត ដើម្បីបង្ហាញពីកម្លាំង នៃសាមគ្គីភាព ឯកភាពផ្ទៃក្នុងដ៏រឹងមាំរបស់គណបក្សយើង ដោយប្រកាន់ខ្ជាប់នូវភាពថ្លៃថ្នូរ និងសីលធម៌ ដ៏ល្អប្រសើរ។

សមាជិក សមាជិកាបក្សដែលចូលរួមទាំងអស់ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងសម្ដេចតេជោ ហ៊ុន សែន ជាបេក្ខជននាយករដ្ឋមន្ត្រី នីតីកាលទី៧ និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីបន្តវេន នាពេលអនាគតរបស់គណបក្សប្រជាជនកម្ពុជា៕