ប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលត្រៀមខ្លួន និងឯកសារដើម្បីទៅបោះឆ្នោតជូនបក្សប្រជាជនកម្ពុជា


ឯកឧត្តម ងួនរតនៈ ប្រធានគណៈកម្មាធិការបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានអំពាវនាវដល់សមាជិក សមាជិកាដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទាំងអស់ត្រៀមខ្លួន និងឯកសារ ដើម្បីទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ។

ឯកឧត្តម ងួន រតនៈ បានថ្លែងបែបនេះក្នុងពេលសំណេះសំណាល និងបង្រៀនពីរបៀបគូសសន្លឹកឆ្នោតដល់ប្រជាពលរដ្ឋនៅស្រយ៉ូវជើងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ជាង១០០នាក់ នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣។

ឯកឧត្តមបានសម្ដែងសេចក្តីភាពរីករាយជាទីបំផុត និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់ក្រុមការងារចុះមូលដ្ឋានសហ្កាត់ និងប្រជាពលរដ្ឋទាំងអស់ដែលបានមកជួបជុំគ្នាថ្ងៃនេះ ដើម្បីគាំទ្រគោលនយោបាយ និងគោរពស្រឡាញ់ចំពោះគណបក្សប្រជាជនកម្ពុជា។

ឯកឧត្តមបានណែនាំឲ្យក្រុមការងារបន្តពង្រឹងរចនាសម្ព័ន្ធរក្សាសមាជិកចាស់ បង្កើនសមាជិកថ្មី រួមគ្នាធ្វើការចុះឲ្យដល់មូលដ្ឋានធ្វើយុទ្ធនាការឃោសនាស្វែងរកសម្លេងឆ្នោតឲ្យបានសកម្មបំផុត និងជំរុញដល់សមាជិកឲ្យទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះឱ្យបានគ្រប់ៗ៕