ដំណើរការស្តារឡើងវិញ ព្រែកខ្វៀក ក្នុងស្រុកកោះធំ ខេត្តកណ្តាល


គិតត្រឹមថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០១៧ នេះ ដំណើរការស្តារឡើងវិញ ព្រែកខ្វៀក សម្រេចការងារបានប្រមាណ ៥៨% ហើយ ។
សូមជម្រាបជូនថា ព្រែក ខ្វៀក ស្ថិតក្នុងឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ចាប់បើកការដ្ឋានដំណើរការស្តារឡើងវិញ កាលពីដើមខែមីនា ឆ្នាំ ២០១៧ ដោយមានទំហំការងារ ៖
– ស្តារព្រែក ប្រវែង ៣.១៦០ ម៉ែត្រ ។
– សាងសង់សំណង់ទ្វារទឹក ចំនួន ០១ កន្លែង ។
– សាងសង់សំណង់ U Sharp ចំនួន ០១ កន្លែង ។
– សាងសង់សំណង់លូភ្លោះ ចំនួន ០១ កន្លែង ។
– សាងសង់សំណង់លូមូល ចំនួ ០២ កន្លែង ។
– សាងសង់ និងក្រាលកំទេចថ្មផេះភ្លឺអមសងខាងព្រែក សម្រាប់សម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ប្រវែង ៣.៨០០ ម៉ែត្រ ។
នៅពេលបញ្ចប់ការដ្ឋាន ព្រែកខ្វៀក នឹងដើរតួនាទីជាព្រែកនាំទឹក និងដីល្បាប់ពីទន្លេបាសាក់ ទៅស្រោចស្រពផ្ទៃដីដំណាំកសិកម្មរបស់បងប្អូនប្រជាកសិករក្នុងឃុំពោធិបាន ប្រមាណ ២២០ ហិកតា ៕