ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣នេះ បានចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួន៩៨៥នាក់ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
សកម្មភាពនេះដឹកនាំដោយឯកឧត្តម កែរ រដ្ឋា រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តម ស៊ុន គង់ ឯកឧត្តម ភឿន កុសល ដែលជាអនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី តំណាង ឯកឧត្តម លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បាននាំយកអំណោយថ្នាំពេទ្យរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ដ ឯកឧត្តម ហ៊ុន ម៉ានី ដែលមានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចំនួន៥០នាក់ ស្រី២៤នាក់ មកពីថ្នាក់កណ្តាល មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ និងមន្ទីរសុខាភិបាលខេត្តសស្វាយរៀង។
មានការសហការជាមួយក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំ លោក ងួន វាសនា អភិបាលស្រុកឱរ៉ាល់ សហភាពសហព័ន្ធយុវជនកម្ពុជា និងអាជ្ញាធរឃុំ-ស្រុក ដែលពាក់ព័ន្ធ។
ក្នុងនោះបានចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃបានចំនួន៩៨៥នាក់ ស្រី៦៥០នាក់ នៅវត្តតាំងរបង ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ៕