រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្ដីណែនាំ ស្តីពីការរៀបចំទិវាអក្ខរកម្មជាតិ ០៨ កញ្ញា ឆ្នាំ២០២៣


រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំមួយ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ នេះ ស្តីពីការណែនាំពីការរៀបចំទិវាអក្ខរកម្មជាតិ ៨ កញ្ញា ២០២៣ នៅរាជធានីភ្នំពេញ ។

ទិវាអក្ខរកម្មជាតិ ៨ កញ្ញា ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ “អក្ខរកម្មជា មូលដ្ឋានគ្រឹះ នៃសហគ្រិនភាព និងសង្គមកិច្ច។ ដូចនេះ ដើម្បីរៀបចំទិវាអក្ខរកម្មជាតិ ៨ កញ្ញា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ឱ្យប្រព្រឹត្តទៅដោយរលូន និងស្របតាមខ្លឹមសារ ដែលបានកំណត់ ក្នុងលិខិតបទដ្ឋាន គតិយុត្ត ពាក់ពន្ធជាធរមាន រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំចំនួន ៥ ចំណុច ។