(ភ្នំពេញ)៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យស្តីពីការបង្កើតអគ្គនាយកដ្ឋានធនធានមនុស្ស ចំណុះក្រសួងមហាផ្ទៃ។ នេះបើតាមអនុក្រឹត្យ ទទួលបាននៅថ្ងៃទី២៧ ខែសីហានេះ។
អគ្គនាយកដ្ឋានធនធានមនុស្ស មានតួនាទីធ្វើជាសេនាធិការជូនក្រសួងមហាផ្ទៃ លើការងារគ្រប់គ្រងមន្ត្រីនគរបាល មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ របស់អគ្គនាយកដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋាននានា ចំណុះក្រសួងមហាផ្ទៃ និងសមាជិកក្រុមប្រឹក្សានៅរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមច្បាប់កំណត់ ព្រមទាំងអភិវឌ្ឍធនធានមនុស្ស។
អគ្គនាយកដ្ឋានធនធានមនុស្ស មានរចនាសម្ព័ន្ធដូខខាងក្រោម៖
១៖ នាយកដ្ឋានរដ្ឋបាលសរុប
២៖ នាយកដ្ឋានបុគ្គលិកមន្ត្រីនគរបាលជាតិ
៣៖ នាយកដ្ឋានបុគ្គលិកមន្ត្រីរាជការស៉ីវិល និងមន្ត្រីពន្ធនាគារ
៤៖ នាយកដ្ឋានគោលនយោបាយ៕