រដ្ឋមន្ដ្រី កែវ រតនៈ អញ្ជើញប្រកាសចូលកាន់តំណែងអគ្គនាយកថ្មី របស់អគ្គិសនីកម្ពុជា


នៅព្រឹកថ្ងៃទី០១ ខែកញ្ញា​ ឆ្នាំ២០២៣នេះ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់តំណែងអគ្គនាយកថ្មី របស់អគ្គិសនីកម្ពុជា ឯកឧត្តម ប្រាំង ជលសា ដែលត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំង នាពេលថ្មីៗកន្លងទៅនេះ។

ពិធីប្រកាសចូលកាន់តំណែងនេះ មានការអញ្ជើញចូលរួមពីឥស្សរជន និងថ្នាក់ដឹកនាំមកពីក្រសួងរ៉ែ និងថាមពល, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជា។ ពិធីនេះធ្វើឡើង នាទីស្ដីការអគ្គិសនីកម្ពុជា៕