ខេត្តពោធិសាត់ គ្រោងរៀបចំខួបលើកទី១៥៣ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ក្រោមប្រធានបទ “គ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា”


ខួបលើកទី១៥៣ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ខេត្តពោធិ៍សាត់ មានគម្រោងរៀបចំប្រារព្ធធ្វើនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ ២០១៦ខាងមុខនេះ ក្រោមប្រធានបទ “គ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា” ក្នុងគោលបំណងគៀងគរ រកមូលនីធិពង្រឹងបណ្តាញជាសកល របស់ចលនា និង បង្ហាញពីការចូលរួមចំណែកអ្នកស្ម័គ្រចិត្ត ដែលបាននឹងកំពុងធ្វើសកម្មភាព ផ្តល់សេវាមនុស្សធម៌ ជួយដល់មនុស្សជាតិ ដែលរងគ្រោះដោយគ្រោះធម្មជាតិ និង ឧបទ្ទេវហេតុផ្សេងៗ ។
ការកំណត់គម្រោងរៀបចំទិវានេះ នៅក្នុងកិច្ចប្រជុំបង្កើតគណៈកម្មការ និង អនុគណៈកម្មការ នាព្រឹកថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០១៦ នៅសាលប្រជុំសាលាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ធនិន ប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ។
ឯកឧត្តមក៏បានសំណូមពរគ្រប់សមាសភាព គណៈកម្មការ និង អនុគណៈកម្មការទាំងអស់ រៀបចំចាត់ចែង ដឹកនាំ និង អនុវត្តការងារនេះ ឲ្យបានសមស្រប និង ជាមុខជាមាត់របស់ខេត្តយើង ។ នៅក្នុងខណៈនោះឯកឧត្តមបានជម្រាបជូនដែរថា រដ្ឋបាលខេត្ត និង សាខាសមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ មានគម្រោងចុះសួរសុខទុក្ខ កងកម្លាំងប្រដាប់អាវុធ ការពារព្រំដែន វរៈ ៥០៨ ក្នុងឃុំថ្មដា ស្រុកវាលវែង នៅថ្ងៃទី ០២ ខែ មេសា ឆ្នាំ ២០១៦ខាងមុខ ហេតុនេះសូមអំពាវនាវ ដល់ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព និង អាជីវករ សូមចូលរួមទាំងសម្ភារៈថវិកា ជាការលើកទឹកចិត្ត ដល់កងកម្លាំងប្រដាប់អាវុធរបស់យើងផង និង អបអរសាទរបុណ្យចូលឆ្នាំថ្មីផងដែរ ៕
Mao Tornin 23-3-2016 (3)                                  Mao Tornin 23-3-2016 (4)
Mao Tornin 23-3-2016 (5)                                Mao Tornin 23-3-2016 (7)
Mao Tornin 23-3-2016 (8)                            Mao Tornin 23-3-2016 (9)