កម្ពុជា-ហ្វីលីពិន ចាប់ដៃគ្នាអភិវឌ្ឍន៍កសិកម្ម និងសហគ្រាសមីក្រូ ធុនតូច និងមធ្យម


កម្ពុជា និងហ្វីលីពិន បានចាប់ដៃគ្នាអភិវឌ្ឍន៍លើវិស័យកសិកម្ម និងសហគ្រាសមីក្រូ ធុនតូច និងមធ្យម។ ហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ភាព​ជា​ដៃគូលើកិច្ចអភិវឌ្ឍន៍ ត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។

ពិធីត្រូវបានធ្វើឡើងក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជេអរ ប្រធានាធិបតីហ្វីលីពិន៕