សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយ ប្រធានសមាគមជប៉ុន-កម្ពុជា


នៅរសៀលថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI FUMIAKI) ប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ។

សូមបញ្ជាក់ថា ប្រធានសមាគមជប៉ុន-កម្ពុជា បានដើរតួនាទីសំខាន់មួយក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន ព្រមទាំងជួយលើកកម្ពស់ការវិនិយោគ និងធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុនផងដែរ៕