កម្ពុជា- ជប៉ុន ប្តេជ្ញាពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយឱ្យបានកាន់តែប្រសើឡើងថែមទៀត


ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឱ្យលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារប្រកបដោយផ្លែផ្កា នៅទីស្តីការក្រសួង។

កិច្ចសន្ទនានេះ បានផ្តោតលើការជំរុញបន្ថែមនូវកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគីនិងពហុភាគី ហើយភាគីទាំងពីរក៏បានគូសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ ខណៈកម្ពុជា និងជប៉ុនកំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០នៃទំនាក់ទំនងការទូត៕