ឯកឧត្តម​វេជ្ជបណ្ឌិត​ សាន់ សាប់អី អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងផ្តល់សេវាខតាន់ជូនកុមារ៉ា និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងខេត្តពោធិសាត់


ឯកឧត្តម​វេជ្ជបណ្ឌិត​ សាន់ សាប់អី សមាជិកគណៈអចិន្រ្តៃយ៍ គណៈចលនាសាសនិកឥស្លាមកម្ពុជា របស់គណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងផ្តល់សេវាខតាន់ជូនកុមារ៉ា និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅភូមិរលាប សង្កាត់រលាប ក្រុងពោធិសាត់ ខេត្តពោធិសាត់ ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម វេជ្ជបណ្ឌិត ពាស់ មូស្លីម អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល ឯកឧត្តម សុះ ស៊ុបអុី អនុរដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម សាន់ ស្នាវី និង ឯកឧត្តម សុខ សុយ៉ុន អនុរដ្ឋលេខាធិការ ក្រសួងផែនការ អាជ្ញាធរមូលដ្ឋាន លោក​ ​លោកស្រី​ វេជ្ជ​បណ្ឌិត​ លោក​គ្រូ អ្នកគ្រូពេទ្យ​ និងបងប្អូនប្រជាពលរដ្ឋជាច្រើនកុះករ។
ឯកឧត្តមរដ្ឋលេខាធិការ ក៌បានផ្សព្វផ្សាយ ពីគោលនយោបាយអទិភាពទាំង ៦ ដែលត្រូវអនុវត្តន៍បន្ទាន់ក្នុងឆ្នាំ២០២៣ ដែលជាយុទ្ធសាស្រ្តបញ្ចកោណ ដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលក្នុងចំនុចទី១ តែម្តង គឺការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល ដែលចំគោលដៅរបស់ក្រសួងសុខាភិបាល ត្រូវអនុវត្ត ។ មកដល់ពេលនេះប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស នាពេលបច្ចុប្បន្ននេះជីវភាពប្រជាជនត្រូវបានលើកម្ពស់ សុខភាព​សាធារណៈ​ ត្រូវ​បានលេីកកម្ពស់​ មន្ត្រី​រាជការ​ គ្រួសារក្រីក្រ​ កម្មករ​ ត្រូវទទួលបានការគាំពារសង្គមតាមរយៈការទទួលបានប័ណ្ណសមធម៌សង្គម ប.ស.ស ក្នុង​ការទទួលសេវាព្យាបាលជំងឺ នៅមន្ទីពេទ្យរដ្ឋនានា​ដោយពុំចាំបាច់បង់ថ្លៃ។ ចំពោះ​ស្ត្រី​មានផ្ទៃពោះទទួលបានការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែ រហូតដល់កូនមានអាយុពីេឆ្នាំ​ ដែលកម្ពុជាកាលពីមុនមិនធ្លាប់មានសោះឡើយ។​ ក្រសួង​ សុខាភិបាល​ បានយកទុកដាក់ខ្ពស់​ ចំពោះសុខភាពសាធារណ:​ សេវាព្យាបាលគ្រប់ប្រភេទ​ ដែលក្នុងនោះសេវា​ព្យាបាល​ ឯកជន​ក៏​មានតួនាទីសំខាន់ក្នុងការចូលរួមដេីម្បីធ្វេីយ៉ាងណា​ ឱ្យ​សេវាសុខភិបាលគ្របដណ្តប់គ្រប់ទីកន្លែង​ និងប្រកបដោយគុណភាព​សមធម៌ផងដែរ​។
ឯកឧត្តមក៏បានបន្តថា បងប្អូនប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ថែទាំសុខភាព ពិសេសកុមា កុំអោយមានជំងឺគ្រុនឈាម ហើយត្រូវប្រើប្រាស់តាមវេជ្ជបញ្ជាអោយបានច្បាស់លាស់។

ហើយជាកិច្ចបញ្ចប់ក្នុងកម្មវិធី ឯកឧត្ដមសូមជូនពរដល់ក្រុមគ្រូពេទ្យទទួលបានជោគជ័យក្នុងភារកិច្ច និងជូនពរបងប្អូនប្រជាពលរដ្ឋមានសុខភាពល្អ សុភមង្គល និងប្រកបមុខរបរមានបានគ្រប់ៗគ្នា ។

ពិធីនេះប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣