ឯកឧត្តមឈួរ ច័ន្ទឌឿន៖ ការសាងសង់ទំនប់ការពារទឹកជំនន់ទីតាំងដាក់សំរាមនិងគម្រោងចម្រោះទឹកខ្វក់ពិតជាមានសារៈសំខាន់ដល់ប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង


កំពង់ឆ្នាំងៈឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានថ្លែងអំណរគុណដ៏ជ្រាវជ្រៅចំពោះសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តី,ក្រសួងសាធារណៈការនិងដឹកជញ្ជូន,ក្រសួងមហាផ្ទៃ,ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងធនាគារអភិវឌ្ឍន៍អាស៊ីដែលបានសម្រេចផ្តល់អោយប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំងនូវគម្រោងសាងសង់ទំនប់ការពារទឹកជំនន់ទីតាំងដាក់សំរាមនិងគម្រោងចម្រោះទឹកកខ្វក់ពិតជាមានសារៈសំខាន់បំផុតដល់ប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំងដើម្បីបញ្ជៀសផលប៉ះពាល់រងគ្រោះដោយទឹកជំនន់និងធានាបាននូវសុខមាលភាពល្អនិងជួយកាត់បន្ថយការចំណាយជូនប្រជាពលរដ្ឋផងដែរ។
ឯកឧត្តមបានថ្លែងអំណរគុណបែបនេះនាព្រឹកថ្ងៃទី១៦ខែសីហាឆ្នាំ២០១៧
នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំងក្នុងកិច្ចប្រជុំក្រុមការងារសាងសង់ទំនប់ការពារទឹកជំនន់ទីតាំងទុកសំរាមនិងអាងចម្រោះទឹកកខ្វក់នៅក្រុងកំពង់ឆ្នាំងរបស់ធានាគារអភិវឌ្ឍន៍អាស៊ីដោយ
មានការចូលរួមពីឯកឧត្តមវង្ស ពិសិដ្ឋអគ្គនាយករងក្រសួងក្រសួងសាធារណៈ
ការ លោកហ៊ីវ បញ្ញាវុឌ្ឍតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោកលោកស្រីប្រធានអង្គភាពពាក់ព័ន្ធសរុបចំនួន២៨នាក់ផងដែរ។
លោកហ៊ីវបញ្ញាវុឌ្ឍបានមានប្រសាសន៍ថាៈចំណុចសំខាន់គឺទីលានទុកសម្រាមនិងទំនប់ការពារទឹកជំនន់លោកបានបន្តទៀតថាៈបើសិនមានផលប៉ះពាល់ដល់គម្រោងADBត្រូវដោះស្រាយជូនប្រជាពលរដ្ឋសមស្របតាមការពិនិត្យរបស់គំណៈកម្មាការបច្ចេកទេសជាមុនសិនផងដែរ។
ឯកឧត្តមវង្ស ពិសិដ្ឋក៏បានបញ្ជាក់ផងដែរថាៈការប្រជុំពិភាក្សាគឺមានការព្រមព្រមព្រៀងរវាងបច្ចេកកទេសខាងក្រុមហ៊ុនADBជាពិសេសអាជ្ញាធរពាក់ព័ន្ធទាំងអស់សូមចូលរួមសហការគ្នាដើម្បីអោយគម្រោងនេះទទួលបានជោគជ័យក្នុងបុព្វហេតុរួមរបស់ប្រជាពលរដ្ឋបានទទួលផលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលដើម្បីគាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយើង៕