ពិធីសំណេះសំណាលជាមួយប្រតិភូកីឡាដែលចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី២៩


ម៉ាឡេស៊ី ៖ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ នៅសណ្ឋាគារ សាន់វេភូត្រា ទីក្រុងកូឡាឡាំពួរ មានប្រារព្ធពិធីសំណេះសំណាលជាមួយប្រតិភូកីឡាដែលចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី២៩ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អមដំណើរដោយលោកជំទាវរដ្ឋលេខាធិការ លោកជំទាវឯកអគ្គរាជទូតកម្ពុជាប្រចាំម៉ាឡេស៊ី និង ឯកឧត្ដមអគ្គនាយក ។
ក្នុងពិធីសំណេះសំណាល ឯកឧត្ដមបណ្ឌិតសភាចារ្យ បានផ្ដាំផ្ញើ និងលើកទឹកចិត្តដល់កីឡាករ កីឡាការិនីទាំងអស់ខិតខំឲ្យអស់ពីសមត្ថភាពក្នុងការប្រកួតតែត្រូវគោរពតាមគោលការណ៍បច្ចេកទេស។
ចុងក្រោយឯកឧត្ដមបណ្ឌិតសភាចារ្យ បានសង្កត់ធ្ងន់លើចំណុចសំខាន់ៗដូចខាងក្រោម៖
១- ពិនិត្យមើលចំណុចខ្លាំងខ្សោយរបស់ម្ចាស់ផ្ទះដើម្បីជាគំរូសម្រាប់ការធ្វើជាម្ចាស់ផ្ទះ
២- ពិនិត្យមើលការរៀបចំផ្នែកវេជ្ជសាស្ត្រកីឡា
៣- ត្រូវរៀបចំផែនការបណ្ដុះបណ្ដាលកីឡាករកីឡាការិនីថ្នាល ស្របតាមយុទ្ធសាស្ត្រឆ្ពោះទៅឆ្នាំ២០២៣
៤- សហការជាមួយសហព័ន្ធកីឡាជាតិពង្រឹងបន្ថែមលើការហាត់ហ្វឹកហ្វឺន។