រដ្ឋមន្ដ្រីសុខាភិបាល ប្រជុំពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត


ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ ដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួង។

កិច្ចប្រជុំនេះ ក៏មានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក និងអគ្គាធិការ នៃក្រសួងសុខាភិបាល រួមទាំងមន្ត្រីសុខាភិបាលតាមបណ្តាខេត្ត-ក្រុងផងដែរ ដែលចូលរួមតាមរយៈប្រព័ន្ធវីដេអូ។

កិច្ចប្រជុំនេះបានធ្វើឡើងដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត។ ក្នុងនោះគឺស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយដែលជាបញ្ហាប្រឈម ហើយរួមគ្នាដោះស្រាយ។

ជាពិសេស ឆ្លើយតបទៅនឹងយុទ្ធសាស្ដ្រគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាលអណត្ដិទី៧ ដែលក្នុងនោះវិស័យសុខាភិបាល ជាវិស័យអាទិភាព ដែលរាជរដ្ឋាភិបាលយកចិត្ដទុកដាក់ជាចម្បងបំផុត៕