ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង០៨:០០នាទីព្រឹក ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងឯកឧត្តម ស សុខា អ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវ បានចូលរួមជាអធិបតីក្នុងកម្មវិធីសំណេះសំណាលជាមួយលោកគ្រួ អ្នកគ្រូ និងកម្មវិធីលាងសម្អាតដៃ ជូនដល់សិស្សានុសិស្ស និងកុមារ នៅសាលាបឋមសិក្សាព្រុំសុនក្តីកណ្តាល ក្រុងព្រៃវែង ខេត្តព្រៃវែង ។
សូមបញ្ជាក់ថា ការរួមគ្នា លាងសម្អាតដៃ ថ្ងៃនេះ ជាគំរូ និងលើកទឹកចិត្តដល់កុមារ ក៏ដូចជាប្រជាជនទាំងអស់យល់ថាអនាម័យ នាំមកនូវសុខភាពល្អ ។
ឯកឧត្តម ជា សុមេធី និងឯកឧត្តម ស សុខា អញ្ជើញចូលរួមក្នុងកម្មវិធីសំណេះសំណាលជាមួយលោកគ្រួ អ្នកគ្រូ និងកម្មវិធីលាងសម្អាតដៃ ជូនដល់សិស្សានុសិស្ស
