(ភ្នំពេញ)៖ ក្រុមមន្រ្តីមកពីប្រទេសកម្ពុជា ឡាវ មីយ៉ានម៉ា ថៃ និងវៀតណាម បានជួបជុំគ្នារៀបចំសិក្ខាសាលា ស្តីពីការគ្រប់គ្រងធនធានវារីជាតិ និងការអភិវឌ្ឍវារីវប្បកម្ម សម្រាប់ប្រទេសក្នុង តំបន់មេគង្គឡានឆាង។
សិក្ខាសាលានេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ខែកញ្ញា ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ នៅសណ្ឋាគារពូលូវ៉ៃ រាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហាវ វិសិដ្ឋ អនុប្រធានរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកសាស្ត្រាចារ្យ XU Pao ប្រធានមជ្ឈមណ្ឌលស្រាវស្រាវជលផល និងវារីវប្បកម្មទឹកសាប នៃបណ្ឌិតសភាវិទ្យាសាស្រ្តជលផលនៃប្រទេសចិន។
សិក្ខាសិលានេះ មានសិក្ខាកាមសរុបចំនួន៣០នាក់មកពីកម្ពុជា ឡាវ មីយ៉ានម៉ា ថៃ វៀតណាម។ គោលបំណងសិក្ខាសិលា ដើម្បីស្វែងយល់អំពីការគ្រប់គ្រង ធនធានជលផល និងការអភិវឌ្ឍវារីវប្បកម្ម។ សិក្ខាសិលានេះ អាចប្រព្រឹត្តទៅបានក្រោមកិច្ចសហប្រតិបត្តិការ រវាងរដ្ឋបាលជលផល (FiA) នៃក្រសួងកសិកម្ម និងមជ្ឈមណ្ឌលស្រាវជ្រាវជលផល និងវារីវប្បកម្មទឹកសាប (FFRC, CAFS) នៃសាធារណរដ្ឋប្រជាមានិតចិន ក្រោមការឧបត្ថម្ភថវិកា របស់ក្រសួងកសិកម្ម និងកិច្ចការជនបទ នៃសាធារណរដ្ឋប្រជាមានិតចិន៕