សកម្មភាពបេក្ខជនចូលក្នុងមណ្ឌលប្រឡងព្រឹកថ្ងៃទី២១ សីហា ២០១៧


សកម្មភាពបេក្ខជនចូលក្នុងមណ្ឌលប្រឡងទាំងអស់គ្រប់រាជធានី ខេត្ត ដោយមានការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់ពីសំណាក់គណៈមេប្រយោគ អាជ្ញាធរមានសមត្ថកិច្ច មន្ត្រី អ្នកសង្កេតការណ៍ស្ម័គ្រចិត្តពីអង្គភាពប្រឆាំងអំពើពុករលួយ និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នៅព្រឹកថ្ងៃទី០១ នៃដំណើរការសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង៖ ២១ សីហា ២០១៧។
ចំពោះដំណើរការសំណេរនាព្រឹកនេះ មានពីរមុខវិជ្ជា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ ( ប្រវត្តិវិទ្យា និងជីវវិទ្យា) និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម (ផែនដីនិងបរិស្ថានវិទ្យា ប្រវត្តិវិទ្យា)។