(ព្រះវិហារ)៖ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នៅរមណីយដ្ឋានប្រាសាទកោះកេរ ស្ថិតក្នុងភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ អាជ្ញាធរបានប្រារពពីធីរៀបចំក្រុងពាលី សុំសេចក្តីសុខសប្បាយ ពីម្ចាស់ទឹកម្ចាស់ដី សម្រាប់ពិធីបួងសួងនាថ្ងៃស្អែក ក្រោមអធិបតីភាពសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលោកជំទាវបណ្ឌិត ពេជ្រ ច័ន្ទមុនី ហ៊ុន ម៉ាណែត ដើម្បីអបអរសាទររមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។
ពិធីក្រុងពាលីនាពេលនេះ ស្ថិតក្រោមវត្តមានលោកជំទាវ នេត្រ ភូម៉ារូ រដ្ឋាលេខាធិការតំណាងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសីល្បៈ និងឯកឧត្តម គីម រឹទ្ធី អភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ មកពីតាមក្រសួង ស្ថាប័ន ពាក់ព័ន្ធ ព្រមទាំងកងកម្លាំងប្រដាប់អាវុធទាំង៣ជាច្រើនរូបទៀត៕