ក្រសួងការបរទេស បង្ហាញលទ្ធផលជំនួបសម្តេចធិបតី និងនាយករដ្ឋមន្ត្រីថៃ និងអះអាងថា កម្ពុជា-ថៃ នឹងពង្រីកបន្ថែមទៀតនូវភាពជាដៃគូ ដើម្បីសន្តិភាព និងវិបុលភាព


នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ម្សិលមិញនេះ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ បាន​អញ្ជើញ​បំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេលមួយ។ នេះជាដំណើរទស្សនកិច្ចផ្លូវការក្រៅប្រទេសលើក​ដំបូង បន្ទាប់ពីរូបលោកទទួលបានការគាំទ្រពីសភាថៃឱ្យដឹកនាំរាជរដ្ឋាភិបាលកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។ ដំណើរទស្សនកិច្ចផ្លូវការនេះ ធ្វើឡើងតបតាម​ការ​អញ្ជើញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

ក្នុងដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ដែលជានាយករដ្ឋមន្ត្រីប្រសូត​ចេញក្នុង​ថ្ងៃ​ដំណាលគ្នានេះ ក៏បានជួបពិភាក្សាការងារទ្វេភាគី ដោយបានជជែកលើទិដ្ឋភាពការងារជាច្រើន។ ជាពិសេស​ពាក់​ព័ន្ធកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។