ព្រឹកថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារបានអញ្ជើញប្រារព្ធពិធីបង្សុកូលឧទ្ទិសកុសល ជូនដល់ដួងវិញ្ញាណក្ខន្ធ មហាឧបាសក គង់ ខាត់ បិតាក្មេករបស់សម្ដេចនិងបុព្វការីជន ញ្ញាតិកាទាំង៧សន្តានរបស់សម្ដេច នៅវត្តសុវណ្ណគិរី-ជើងឆ្នុក ភូមិជើងឆ្នុក ឃុំត្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម… ៕