ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣


(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣។

ដោយទទួលរងនូវកម្លាំងរុញច្រានពីទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន ធ្វើឲ្យប្រព័ន្ធសម្ពាធទាប (ITCZ) រំកិលចុះមកក្រោម អូសបន្លាយលើភាគខាងត្បូងប្រទេសកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖

នៅក្នុងអំឡុងមួយសប្តាហ៍ទៅមុខនេះ នៅលើផ្ទៃប្រទេស កម្រិតទឹកភ្លៀងធ្លាក់នឹងថមថយ និងមានភ្លៀងធ្លាក់ភាគច្រើនតែនៅពេលយប់។

នៅរាជធានីភ្នំពេញ និងបណ្តាខេត្តនានា អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៣០-៥០%៕