(ប៉េកាំង, ចិន)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាការងារជាមួយកឯកឧត្ដម ស៊ី ជីនពីង ប្រធានាធិបតីចិន។
ជំនួបធ្វើឡើងនៅមហាវិមានប្រជាជនចិន ក្នុងរដ្ឋធានីប៉េកាំង ប្រទេសចិន។ ជំនួបជាមួយឯកឧត្ដម ស៊ី ជីនពីង នាព្រឹកថ្ងៃនេះ គឺជាជំនួបលើកទី២ហើយក្នុងឋានៈសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីកម្ពុជា។
ជំនួបលើកទី១ បានធ្វើឡើងកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការរបស់សម្តេចធិបតី ទៅកាន់ប្រទេសចិន។
សូមបញ្ជាក់ថា ក្នុងដំណើរបំពេញការងារនៅចិនពេលនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានជួបជាមួយឯកឧត្ដម លី ឈាង នាយករដ្ឋមន្ត្រីចិន និងឯកឧត្ដម ឆាយ ឈី (Cai Qi) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន និងជាប្រធានការិយាល័យកិច្ចការទូទៅ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិនផងដែរ៕