ឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាប់អី សមាជិកគណៈអចិន្រ្តៃយ៍ គណៈចលនាសាសនិកឥស្លាមកម្ពុជារបស់គណបក្សប្រជាជនកម្ពុជា និងឯកឧត្តមវេជ្ជបណ្ឌិត ពាស់ មូស្លីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងផ្តល់សេវាខតាន់ជូនកុមារ៉ា ដោយឥតគិតថ្លៃ ចំនួន២៥០ នាក់នៅក្នុងស្រុកពញាឮ ខេត្តកណ្តាល ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ឯកឧត្តម សុះ ហ្វាសុី អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា ឯកឧត្តម សាន់ ស្នាវី អនុរដ្ឋលេខាធិការ ក្រសួងផែនការ អាជ្ញាធរមូលដ្ឋាន លោក លោកស្រី វេជ្ជបណ្ឌិត លោកគ្រូ អ្នកគ្រូពេទ្យ យុវជនគណបក្សប្រជាជន
កម្ពុជាស្ រុកពញាឮ និងបងប្អូនប្រជាពលរដ្ឋជាច្រើនកុះករ ។
ឯកឧត្តមរដ្ឋលេខាធិការ ក៌បានផ្សព្វផ្សាយ ពីគោលនយោបាយអទិភាពទាំង ៦ ដែលត្រូវអនុវត្តន៍បន្ទាន់ក្នុងឆ្នាំ២០២៣ ដែលជាយុទ្ធសាស្រ្តបញ្ចកោណ ដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលក្នុងចំនុចទី១ តែម្តង គឺការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល ដែលចំគោលដៅរបស់ក្រសួងសុខាភិបាល ត្រូវអនុវត្ត ។ មកដល់ពេលនេះប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស នាពេលបច្ចុប្បន្ននេះជីវភាពប្រជាជនត្រូវបានលើកម្ពស់ សុខភាពសាធារណៈ ត្រូវបានលេីកកម្ពស់ មន្ត្រីរាជការ គ្រួសារក្រីក្រ កម្មករ ត្រូវទទួលបានការគាំពារសង្គមតាមរយៈការទទួលបានប័ណ្ណសមធម៌សង្គម ប.ស.ស ក្នុងការទទួលសេវាព្យាបាលជំងឺ នៅមន្ទីពេទ្យរដ្ឋនានាដោយពុំចាំបាច់បង់ថ្លៃ។ ចំពោះស្ត្រីមានផ្ទៃពោះទទួលបានការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែ រហូតដល់កូនមានអាយុពីរឆ្នាំ ដែលកម្ពុជាកាលពីមុនមិនធ្លាប់មានសោះឡើយ។ ក្រសួងសុខាភិបាល បាន
យកចិត្តទុកដាក់ខ្ពស់ ចំពោះសុខភាពសាធារណ: សេវាព្យាបាលគ្រប់ប្រភេទ ដែលក្នុងនោះសេវាព្យាបាល ឯកជនក៏មានតួនាទីសំខាន់ក្នុងការចូលរួមដេីម្បីធ្វេីយ៉ាងណា ឱ្យសេវាសុខភិបាលគ្របដណ្តប់គ្រប់ទីកន្លែង និងប្រកបដោយគុណភាពសមធម៌ផងដែរ។
ឯកឧត្តមក៏បានបន្តថា បងប្អូនប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ថែទាំសុខភាព ពិសេសកុមារ កុំអោយមានជំងឺគ្រុនឈាម ហើយត្រូវប្រើប្រាស់តាមវេជ្ជបញ្ជាអោយបានច្បាស់លាស់។
ហើយជាកិច្ចបញ្ចប់ក្នុងកម្មវិធី ឯកឧត្ដមសូមជូនពរដល់ក្រុមគ្រូពេទ្យទទួលបានជោគជ័យក្នុងភារកិច្ច និងជូនពរបងប្អូនប្រជាពលរដ្ឋមានសុខភាពល្អ សុភមង្គល និងប្រកបមុខរបរមានបានគ្រប់ៗគ្នា ។
ពិធីនេះប្រព្រឹត្តទៅនៅថ្ងៃទី២១ខែតុលាឆ្នាំ២០២៣