ពិធីផ្ដល់សេវាខតាន់(អនាម័យកុមារា) ដោយឥតគិតថ្លៃ និងផ្សព្វផ្សាយអប់រំសុខភាពដល់ប្រជាពលរដ្ឋក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣


ឯកឧត្តម​វេជ្ជបណ្ឌិត​ សុះ មុះសិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈចលនាសាសនិកឥស្លាមកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលផ្សព្វផ្សាយអប់រំសុខភាព និងផ្តល់សេវាខតាន់កុមារា ដោយឥតគិតថ្លៃ ស្ថិតក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ពិធីខាងលើក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងម្ចាស់ជំនួយ អាជ្ញាធរមូលដ្ឋាន លោក​ ​លោកស្រី​ វេជ្ជ​បណ្ឌិត​ លោក​គ្រូ អ្នកគ្រូពេទ្យ​ យុវជន សសយក និងបងប្អូនប្រជាពលរដ្ឋជាច្រើនកុះករ។

ឯកឧត្តមបានលើកឡើងថា ការធ្វើអនាម័យកុមារាហៅថា(ខតាន់) គឺស្របទៅតាមក្បួនច្បាប់ប្រពៃឥស្លាម ជាការរៀបចំតាមជំនឿផ្នែកអនាម័យរបស់សាសនិកឥស្លាម ពលរដ្ឋឥស្លាមគ្រប់រូបត្រូវតែធ្វើអនាម័យ ចាប់ពីកុមារា រហូតដល់មុនពេញវ័យ មុននឹងគោរពប្រតិបត្តិសាសនាឥស្លាម គឺត្រូវធ្វើចិត្តឱ្យស្ងប់ និងស្អាតដើម្បីបំពេញកាតព្វកិច្ចជាសាសនិកឥស្លាម ក្នុងការលើកកម្ពស់សាសនាឥស្លាមដែលមាន អាយុកាលដ៏យូរលង់ណាស់មកហើយនោះឱ្យបានគង់វង្សត្រូវតែប្រព្រឹត្តិអំពើល្អរវាងសាសនិកឥស្លាម និងពុទ្ធសាសនិកដែលមាន មូលដ្ឋានជាប់ៗគ្នា ត្រូវចេះរួមសហការគ្នា ស្រលាញ់រាប់អានគ្នាព្រោះយើងជាពលរដ្ឋកម្ពុជាតែមួយទោះបីជាយើងកាន់សាសនាផ្សេងគ្នា ការហូបចុកផ្សេងគ្នា តែយើងរបស់នៅគឺក្រោមច្បាប់រដ្ឋធម្មនុញ្ញតែមួយ នៃព្រះរាជាណាចក្រកម្ពុជា។ គម្រោងធ្វើអនាម័យកុមារា និងការផ្សព្វផ្សាយអប់រំសុខភាពនេះគឺក្រោមកិច្ចសហការ រវាងសមាគមគ្រូពេទ្យអុីស្លាមកម្ពុជា និងសប្បុរសជន នៃប្រទេសសិង្ហបុរី ហើយគម្រោងនេះគឺយើងបានធ្វើអនាម័យកុមារាបានចំនួនសរុប ២៥០នាក់ ។

ជាកិច្ខបញ្ចប់ឯកឧត្តមវេជ្ជ. បានផ្តាំផ្ញើរដល់អាណាព្យាបាល និងកុមារា ក្រោយពីខតាន់រួច សូមប្អូនៗ កូនក្មួយ ត្រូវស្តាប់តាមក្បួនតាមវេជ្ជសាស្រ្តពេទ្យបានណែនាំ និងជាពិសេសត្រូវខិតខំរៀនសូត្រ កូនល្អ ក្មេងល្អ នៅក្នុងសង្គម ហើយធ្វើយុវជនទំពាំងស្នងឬស្សី ដើម្បីបំរើសហគមន៏ សង្គមប្រទេសជាតិផងដែរ ។