រដ្ឋមន្ត្រី​ ប៉េង ពោធិ៍នា អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ​


ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣​ បានអនុញ្ញាតឱ្យលោក​ W. Patrick Murphy (ដាប៊ែលយូ. ភែទ្រីក ម័រហ្វី) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហរដ្ឋអាមេរិក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ​ នៅទីស្តីការក្រសួង។

ជំនួបនេះមានគោលបំណងរឹតបន្តឹងចំណងការទូត និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យសាធារណការ និងដឹកជញ្ជូននៅកម្ពុជា ដោយមានការអញ្ជើញចូលរួមផងដែរពី លោក​ លោកស្រី​ ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត៕