សម្តេចធិបតី និងលោកជំទាវ អញ្ជើញក្រាបបង្គំគាល់ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ


នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទទួលបានព្រះបរមរាជានុញ្ញាតចូលក្រាបបង្គំគាល់ព្រះករុណា ព្រះបាទ​ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិ​ខ្មែរ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត នៅព្រះរាជដំណាក់ ក្នុងព្រះបរមរាជវាំងចតុមុខមង្គល។

យោងតាមបណ្តាញសង្គមរបស់សម្តេចនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ការអញ្ជើញចូលក្រាបបង្គំគាល់ព្រះអង្គទាំងទ្វេនាព្រឹកមិញនេះ ដេីម្បីក្រាបបង្គំទូលសួរពីព្រះរាជសុខភាព​ និងគោរពថ្វាយព្រះពរព្រះអង្គទាំងទ្វេ​៕