ក្មេងកំព្រាតាមមូលដ្ឋានចំនួន១១០នាក់ បានទទួលថវិកាឧបត្ថម្ភ ពីឯកឧត្តមវេជ្ជ.សុះ មុះសិន


ថ្ងៃទី ១៦ខែវិច្ចិកា ឆ្នាំ២០២៣ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន អនុប្រធានគណ:ចលនាសាសនិកឥស្លាម បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងផ្ដល់ប្រាក់ឧបត្ថម្ភ ដល់កុមារកំព្រា ឆ្នាំ២០២៣សរុបចំនួន ១១០នាក់ មកពី រាជធានីខេត្ត ក្រោមគម្រោងឧបត្ថម្ភរបស់អង្គការ Hasene នៅប្រទេសអាល្លឺម៉ង់ ផ្ដល់តាមរយៈសមាគមគ្រូពេទ្យអ៉ីស្លាមកម្ពុជា។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី ក្រសួងសុខាភិបាល ឯកឧត្តម សុះ ហ្វាសុី អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា ឯកឧត្តម សុះ ស៊ុបអុី អនុរដ្ឋលេខាធិការក្រសួងវប្បធម៏ និងវិចិត្តសិល្បះ លោកជំទាវ យូសុះ អាលីយ៉ា អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ អាជ្ញាធរមូលដ្ឋាន និងក្រុមការងារនារីមុស្លិម ផងដែរ ។

ឯកឧត្តមបានមានប្រសាសន៍ក្នុងពិធីនោះដែរ អង្គការ Hasene នៃប្រទេសអាល្លឺម៉ង់ បានសហការជាមួយ សមាគមគ្រូពេទ្យអ៉ីស្លាមកម្ពុជា គឺមានចក្ចុវិស័យក្នុងការអភិវឌ្ឍធនធានមនុស្ស និងចូលរួមកាត់បន្ថយភាពក្រីក្រនៅតាមសហគមន៍ រួមចំណែកលើកកម្ពស់សុខដុមជីវិតបុគ្គលគ្រួសារ និងសង្គមតាមរយៈការផ្ដល់ប្រាក់ចិញ្ចឹមតាមផ្ទះសម្រាប់កុមារដើម្បីទទួលបានការសិក្សារ និងរស់នៅសមរម្យដើម្បីបានក្លាយខ្លួនជាទំពាំងស្នងឬស្សី សម្រាប់សហគមន៍ និងសង្គមជាតិក្នុងគោលបំណងជួយគាំពារកុមារដែលបានបាត់បង់ជំហរគ្រួសារ និងប្រភព ចំណូលគ្រួសារធ្វើឲ្យងារយរងគ្រោះ និងខ្វះភាពកក់ក្ដៅក្នុងគ្រួសារខ្វះលទ្ធភាពសិក្សារ និងអាហារូបត្ថម្ភជាដើម ។

អំណោយដែលបានផ្តល់ជូន រួមមាន ៖
-កុមារដែលមកទទួលថវិការមានចំនួន ១១០នាក់ សរុបជាថវិកាស្មើរនឹង ១៩៥៤៩.២០ ដុល្លារអាមេរិក៕