ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ យឹម ឆៃលីន ប្រារព្ធពិធីអភិសេកពុទ្ធបដិមា និងរូបសំណាកស្ដេចនាគ នៅស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ


នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ យឹម ឆៃលីន បានអញ្ជើញប្រារព្ធពិធីអភិសេកពុទ្ធបដិមា និងរូបសំណាកស្ដេចនាគ នៅភូមិជួរកណ្ដាល ឃុំកោះពី ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីណាក់ថ្នាក់ដឹកនាំរាជដ្ឋាភិបាល គណៈអភិបាលខេត្ត អាជ្ញាធរមូលដ្ឋាន និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

បូជនីយដ្ឋាននេះ ត្រូវបានកសាងឡើងក្រោមគំនិតផ្តួចផ្ដើមរបស់ឯកឧត្តម ហ៊ុន ម៉ានី ផ្ទាល់ ដែលរូបសំណាកស្ដេចនាគ មានកម្ពស់១៤.៤ម៉ែត្រ និងប្រវែង៣៣ម៉ែត្រ។

សូមជម្រាបថា ក្រៅអំពីរូបសំណាកស្ដេចនាគ នៅក្នុងសាសនដ្ឋាននេះ ក៏មានតម្កល់រូបពុទ្ធបដិមាមួយអង្គ សាលាបុណ្យ និងស្រះទឹកសម្រាប់តម្កល់រូបសំណាកស្ដេចនាគ រួមទាំងសមិទ្ធផលផ្សេងៗទៀត សម្រាប់លម្អក្នុងបរិវេណនោះផងដែរ៕