ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ទទួលជួបពិភាក្សាការងារជាមួយអង្គការមូលនិធិអាស៉ីប្រចាំកម្ពុជា


ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Meloney C. Lindberg ប្រធានមូលនិធិអាស៊ីប្រចាំប្រទេសកម្ពុជា (Asian Foundation) និងសហការី នៅទីស្តីការក្រសួងអធិការកិច្ច នារសៀលថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវក្ដីសោមនស្សរីករាយក្នុងការទទួលស្វាគមន៍ លោកស្រី Meloney C. Lindberg មកកាន់ទីស្ដីការក្រសួង ដើម្បីជួបសម្តែងការគួរសម និងពិភាក្សាកិច្ចសហប្រតិបត្តិការ ផ្ដោតលើការលើកកម្ពស់អភិបាលកិច្ចល្អ។ ជាការឆ្លើយតប លោកស្រីប្រធានអង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា បានថ្លែងនូវការអបអរសាទរយ៉ាងកក់ក្តៅចំពោះការចូលកាន់តំណែងថ្មីរបស់ ឯកឧត្តមរដ្ឋមន្ត្រី និងបានជម្រាបជូនអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានជាតិអធិការកិច្ច និងអង្គការមូលនិធិអាស៊ីប្រចាំប្រចាំនៅកម្ពុជា នាពេលកន្លងមក។

ខាងក្រោមនេះជាសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងអធិការកិច្ច៖