សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុញ្ញាតឲ្យក្រុមនិស្សិតកម្ពុជាចំនួន១៦រូប ដែលបានទទួលអាហារូបករណ៍ Chevening ពីរាជរដ្ឋាភិបាល អង់គ្លេសចូលជួបសម្តែងការគួរសម


នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង០៩:០០ នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជានាចក្រកម្ពុជា បានអនុញ្ញាតឲ្យក្រុមនិស្សិតកម្ពុជាចំនួន១៦រូប ដែលបានទទួលអាហារូបករណ៍ Chevening ពីរាជរដ្ឋាភិបាល អង់គ្លេស ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់ឆ្នាំ២០១៧-២០១៨ នៅតាមសាកលវិទ្យាល័យនានាក្នុងចក្រក្រភពអង់គ្លេស ដឹកនាំដោយលោក ឡេង សុខជា តំណាងក្រុម និស្សិតជ័យលាភី Chevening ចូលជួបសម្តែងការគួរសម ក្នុងគោលបំណង ដើម្បីទទួលបាននូវបទពិសោធន៍ និងអនុសាសន៍ដ៏មានអត្ថន័យខ្លឹមសាររបស់សម្តេចប្រមុខរដ្ឋស្តីទី។
សម្រាប់ឆ្នាំសិក្សា២០១៧-២០១៨នេះ ក្រុមនិស្សិតកម្ពុជាចំនួន២រូប ដែលបានទទួលអាហារូបករណ៍ Chevening នេះដែលជាកម្មវិធីអាហាររូបករណ៍សាកលរបស់រាជរដ្ឋាភិបាលអង់គ្លេស។ កម្មវិធីនេះត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ១៩៨៣។ ព្រះរាជាណាចក្រកម្ពុជាចាប់ផ្តើមទទួលអាហារូបករណ៍ Chenening នេះ ចាប់ពីឆ្នាំ១៩៩៣ រហូតមកដល់ឆ្នាំ២០១៧នេះ មាននិស្សិតកម្ពុជាប្រមានជាង២០០រូប ហើយដែលទទួលអាហារូបករណ៍ Chenening។