សម្តេច សាយ ឈុំ ទទួលជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសមាគមនារី ខេត្តកំពង់ស្ពឺ


នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង០៩:៤០ នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យគណៈប្រតិភូសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ស្ពឺចំនួន០៨រូប ដឹកនាំដោយលោកជំទាវ ទឹម សាវ៉ាត ប្រធានសមាគមប្រចាំខេត្តកំពង់ស្ពឺ ចូលជួបសំណេះ សំណាល និងសម្តែងការគួរសម។