រដ្ឋមន្ត្រី ប៉េង ពោធិ៍នា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា


(ភ្នំពេញ)៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យគណៈប្រតិភូសមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា (CAMBA) ដឹកនាំដោយលោកបណ្ឌិត ឆឹម ចំណាន ប្រធានសមាគម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពីសំណាក់លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត។

ជំនួបពិភាក្សានារសៀលនេះបានផ្តោតសំខាន់លើការពង្រឹងកិច្ចសហការរវាងក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយនឹងសមាគម (CAMBA) សំដៅធ្វើឱ្យសេវាដឹកជញ្ជូនអ្នកដំណើរនៅកម្ពុជា កាន់តែមានគុណភាព ប្រសិទ្ធភាព និងតម្លាភាពខ្ពស់៕