ឯកឧត្តម ពេជ្រ ប៊ុនធិន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់ស្ដីពី (ការត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ២០១៥-២០១៨ )


ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់ស្ដីពី (ការត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ២០១៥-២០១៨ ) រៀបចំដោយក្រសួងមុខងារសាធារណៈ និងលេខាធិការដ្ឋាន គ.ក.រ នៅសាលាខេត្តកំពត នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ ដោយមានការចូលរួមពីក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈថ្នាក់ខេត្ត មន្ទីរ អង្គភាពជំនាញ និង មន្ត្រីរាជការបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ នៃខេត្តចំនួន ៥ រួមមាន ខេត្តកំពត ខេត្តកែប ខេត្តតាកែវ ខេត្តព្រះសីហនុ និងខេត្តកោះកុង សរុបចំនួនប្រមាណ ២០០នាក់។ សិក្ខាសាលានេះ រៀបចំទ្បើងដើម្បីត្រួតពិនិត្យវឌ្ឍនភាព និងកំណត់នូវបញ្ហាប្រឈមនៃការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ព្រមទាំងស្វែងរកដំណោះស្រាយ និងដាក់ចេញនូវសកម្មភាពការងារអាទិភាពសម្រាប់អនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈជំហានបន្ទាប់។