មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបងធ្វើការងារជួសជុលផ្លូវខេត្តលេខ ១៥៧អា


ការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧
I-ការងារជួសជុល ខួប ៖
– ផ្លូវខេត្តលេខ ១៥៧អា (RN ៥ – រាំងកេសី) កៀរ កិន បង្ហាប់ ស្រទាប់ថ្មម៉ិច
II-ការងារជួសជុលថែទាំប្រចាំ៖
២ ក្រុមការងារថែទាំផ្លូវក្រាលកៅស៊ូ
– ផ្លូវជាតិលេខ ៥ លុបសំបុកមាន់ និងស្នាមប្រេះស្រុតចន្លោះ គ.ម២៨៤ ដល់ គ.ម២៨៨ ( អន្លង់វិល – ស្វាយជំនីក )
– ផ្លូវជាតិលេខ ៥៧ ជីកកាយយកដីខ្សោយគុណភាពចេញ និងដាក់វិញសំភារៈដែលមានគុណល្អ ចន្លោះគ.ម ៣៤ +២០០
III-ក្រុមការងារម៉ូតូកង់បីទាំង៩ក្រុម
– ផ្លូវជាតិលេខ៥៧ កាត់ស្មៅសម្អាតព្រៃ និងលាបថ្នាំបិទស្ទីកឃ័របង្គោល សុវត្ថិភាពតាមបណ្តោយផ្លូវ
VI – ក្រុមកាងារអង្គភាពគ្រប់គ្រងប្រពន្ធ័លូ និងស្ថានីយចម្រោះសម្អាតទឹកកខ្វក់
– បានស្តារសម្អាតដីកកស្ទះក្នុងមាត់អណ្តូងលូ (រឺហ្គា) ក្នុងក្រុង តាមផ្លូវលេខ ១ ។