សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញប្រកាសក្រុមការងារចុះមូលដ្ឋានខេត្តត្បូងឃ្មុំ, ឯកឧត្តម ជា សុផារ៉ា ជាប្រធាន,ឯកឧត្តម វង សូត អនុប្រធានទី១ និងឯកឧត្តម អ៊ាង សុផល្លែត អនុប្រធានទី២


សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពប្រកាសក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ។

បើយោងតាមសេចក្តីសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានសម្រេចចាត់តាំង ឯកឧត្តម ជា សុផារ៉ា ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ជំនួសម្តេចពញាចក្រី ហេង សំរិន, ឯកឧត្តម វង សូត ជាអនុប្រធានទី១ និងឯកឧត្តម អ៊ាង សុផល្លែត ជាអនុប្រធានទី២៕