សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី


នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កំពុងដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដែលធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។
សំរាប់របៀបវារៈនៃកិច្ចប្រជុំនាសប្តាហ៍នេះមាន៖
១)សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា៦ មាត្រា៤១ មាត្រា៤២ មាត្រា៤៣ និងមាត្រា៩៥ នៃច្បាប់ស្តីពីជលផលដែលត្រូវប្រកាសអោយប្រើដោយព្រះរាជក្រមលេខនស/រកម/០៥០៦/០១១ ចុះថ្ងៃ ទី២១ ខែឧសភា ឆ្នាំ២០០៦។
២)សេចក្តីព្រាងគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ ២០១៧-២០៣០។
៣)សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ២ឆ្នាំរំកិល ២០១៨-២០២០។
៤)បញ្ហាផ្សេងៗ៕