សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញត្រឡប់មកដល់កម្ពុជាវិញ ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់ការពិនិត្យសុខភាពភ្នែកនៅប្រទេសជប៉ុន


សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញត្រឡប់មកដល់កម្ពុជាវិញ ប្រកបដោយសុវត្ថិភាព នៅម៉ោងប្រមាណ២រសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នេះ បន្ទាប់ពីបញ្ចប់ការពិនិត្យសុខភាពភ្នែកនៅប្រទេសជប៉ុន។

តាមរយៈ Telegram ផ្លូវការរបស់សម្តេចបានបង្ហោះវីដេអូសកម្មភាពរបស់សម្តេចតេជោ អញ្ជើញចុះពីយន្តហោះ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នារសៀលម៉ោង១៤៖១០នាទី ថ្ងៃទី១២ មករា ឆ្នាំ២០២៤។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន បានធ្វើដំណើរទៅពិនិត្យសុខភាពភ្នែក នៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤៕