ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ចូន នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន Beijing Urban Construction Group Co., Ltd. (BUCG) ដឹកនាំដោយ លោក Vincent Wang នាយកក្រុមហ៊ុនប្រចាំនៅកម្ពុជា ចូលជួបដើម្បីធ្វើបទបង្ហាញលើ ការសិក្សាសមិទ្ធិលទ្ធភាព គម្រោងអាងប្រព្រឹត្តិកម្មទឹកកខ្វក់ ក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមផងដែរពីសំណាក់ ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធមួយចំនួន៕
រដ្ឋមន្ត្រី ប៉េង ពោធិ៍នា អនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន BUCG ចូលជួបបង្ហាញពីការសិក្សាសមិទ្ធិលទ្ធភាព គម្រោងអាងប្រព្រឹត្តិកម្មទឹកកខ្វក់ ក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ
