ឧត្តម ញ៉ែម សារ៉ន ចុះវាយតំលៃគម្រោងជួសជុលស្ពានបន្ទាន់ចាប់ពីស្ពានលេខ៦៥ ដល់ស្ពានលេខ៧៦


ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ គណៈកម្មការអន្តរក្រសួងដឹកនាំដោយឯកឧត្តម ញ៉ែម សារ៉ន អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងអមដោយមន្ត្រីជំនាញពីនាយកដ្ឋានជួសជុល និងថែទាំផ្លូវថ្នល់ បានចុះវាយតំលៃគម្រោងជួសជុលស្ពានបន្ទាន់ចាប់ពីស្ពានលេខ៦៥ ដល់ស្ពានលេខ៧៦ នៅលើកំណាត់ផ្លវជាតិលេខ២១ ចន្លោះពី គ.ម៥៥+000 ដល់ គម ៦៤+600 ស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្តាល។