លោក ចាន់ ស៊ីណាត អមដំណើរគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី ADB អញ្ជើញចុះពិនិត្យការងារនៅការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្រ្តតាំងក្រសាំង

ថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០១៧ លោក ចាន់ ស៊ីណាត អគ្គនាយករងកិច្ចការបច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម បានអមដំណើរគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី ( ADB ) ដឹកនាំដោយលោក Kshatrapti Shivaji នាយកប្រតិបត្តិរបស់ ADB ទទួលបន្ទុក Asia and Pacific, លោក Samiuela T. Tukuafu នាយក ADB ប្រចាំប្រទេសកម្ពុជា លោក ឡុង ពិសិទ្ធ មន្រ្តីជាន់ខ្ពស់ទទួលបន្ទុកគម្រោងវិស័យទឹក អញ្ជើញចុះពិនិត្យការងារនៅការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្រ្តតាំងក្រសាំង
ស្ថិតក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ដែលមកដល់ពេលនេះ ការដ្ឋានប្រព័ន្ធធារាសាស្រ្ត តាំងក្រសាំង ( ជំហានទី ១ ) សម្រេចការងារបានប្រមាណ ៩៦% និងការដ្ឋានជំហានទី ២ សម្រេចបានប្រមាណ ៥៥% ហើយ ។
គណៈប្រតិភូ ADB បានធ្វើការកោតសរសើរចំពោះឯកឧត្តមរដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ដែលបានដឹកនាំបញ្ជាលើការអនុវត្តគម្រោងក្រោមហិរញ្ញប្បទានរបស់ ADB ឲ្យប្រព្រឹត្តទៅបានដោយរលូន និងទទួលបានជោគជ័យលើសពីការរំពឹងទុក និងត្រូវបានភាគី ADB វាយតម្លៃថា ការអនុវត្តគម្រោងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី
លើវិស័យទឹក ទទួលបានលទ្ធផលល្អប្រសើរក្នុង Portfolio ADB 2016-2017 ហើយភាពល្បីល្បាញនេះ ត្រូវបានកត់ត្រាទុកនៅទីស្នាក់ការកណ្តាលរបស់ ADB ។
តាមរយៈស្នាដៃនេះ ADB ក៏បានធ្វើការសម្រេចរួចហើយលើគម្រោងថ្មីមួយបន្ថែមទៀត ឈ្មោះថា Irrigated Agriculture Improvement Project ដោយធ្វើការវិនិយោគក្នុងខ្នាត MFF ចំនួន ៣៥០ លានដុល្លាសហរដ្ឋអាមេរិក ដើម្បីធ្វើការអភិវឌ្ឍន៍ និងទំនើបកម្មក្នុងវិស័យធារាសាស្រ្តរបស់ប្រទេសកម្ពុជា ។ គម្រោងថ្មីនេះ នឹងចាប់ផ្តើមអនុវត្តក្នុងខែតុលា ឆ្នាំ ២០១៧ ហើយគ្រោងបញ្ចប់នៅក្នុងឆ្នាំ ២០២៨ ។
ជាមួយគ្នានេះ លោកនាយក ADB ប្រចាំកម្ពុជា និងគណៈប្រតិភូ ក៏បានលើកឡើងនូវការពិនិត្យលទ្ធភាពពេលវេលាសមស្របណាមួយ
ចុះបំពេញបេសកកម្មរួមគ្នាជាមួយឯកឧត្តមរដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ដើម្បីពិនិត្យគម្រោង ADB ក្នុងបណ្តាខេត្តជំវិញបឹងទន្លេសាប ។
លោក ចាន់ ស៊ីណាត បានជម្រាបជូនគណៈប្រតិភូ ADB ថា ដោយដីនៅតំបន់នេះ មានគុណភាពទាប ( ដីខ្សាច់ ) ដែលជាបញ្ហាប្រឈមដ៏ធំចំពោះការសាងសង់ប្រព័ន្ធធារាសាស្ត្រ ដូចនេះហើយ ទើបបទដ្ឋានបច្ចេកទេស ត្រូវបានឯកឧត្តមរដ្ឋមន្ត្រី យកចិត្តទុកដាក់បំផុត ព្រមទាំងបានធ្វើការតាមដានជាប់ជាប្រចាំ លើការអនុវត្តគម្រោងពីមួយដំណាក់កាលទៅមួយដំណាក់កាល រហូតទទួលបានលទ្ធផលល្អប្រសើរ និងការវាយតម្លៃខ្ពស់ពី ADB ដូចពេលនេះ ។ លោកបន្តថា ប្រសិនបើការអនុវត្តគម្រោងនៅទីនេះ មានការខ្វះចន្លោះលើបទដ្ឋានបច្ចេកទេស ដោយប្រការណាមួយនោះ គម្រោងនេះងាយនឹងខូចខាតទៅវិញ ដូចដែលយើងធ្លាប់បានឃើញនាពេលកន្លងមកអញ្ចឹង ។
ក្រោយពេលការសាងសង់ត្រូវបានបញ្ចប់រួចរាល់ជាស្ថាពរ ប្រព័ន្ធធារាសាស្រ្តតាំងក្រសាំង នឹងផ្តល់ទឹកសម្រាប់ការស្រោចស្រពលើផ្ទៃដីស្រែ ចំការ ដំណាំកៅស៊ូ ចំនួន ១៥.០០០ ហត និងអាចដាំដុះបានពីរដងក្នុង១ឆ្នាំ ព្រមទាំងផ្តល់ទឹកសម្រាប់ការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋនៅតំបន់នោះផងដែរ ។ លើសពីនេះ ប្រព័ន្ធធារាសាស្ត្រតាំងក្រសាំង ក៏នឹងក្លាយទៅជាតំបន់ទេសចរណ៍មួយបន្ថែមទៀត ៕