កិច្ចប្រជុំដើម្បីតាមដានវឌ្ឍនភាពការងារឆ្ពោះទៅកាន់ការបោះឆ្នោតព្រឹទ្ធសភា នាខែកុម្ភៈ និងឆ្ពោះទៅការបោះឆ្នោតក្រុមប្រឹក្សា រាជធានី ខេត្ត


នៅរសៀល ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះ ក្រុមយុទ្ធសាស្រ្តនៃក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តកំពង់ស្ពឺ បានបើកកិច្ចប្រជុំដើម្បីតាមដានវឌ្ឍនភាពការងារឆ្ពោះទៅកាន់ការបោះឆ្នោតព្រឹទ្ធសភា នាខែកុម្ភៈ និងឆ្ពោះទៅការបោះឆ្នោតក្រុមប្រឹក្សា រាជធានី, ខេត្ត/ក្រុង, ស្រុក/ខ័ណ្ឌ នាខែឧសភា២០២៤ក្នុងក្របខ័ណ្ឌខេត្តកំពង់ស្ពឺ។ កិច្ចប្រជុំនេះបាន​ប្រព្រឹត្តឹទៅក្រោមអធិបតីភាព ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន សមាជិកគណៈអចិន្រ្តៃយ៍ និងឯកឧត្តម ហ៊ុន ម៉ានីសមាជិកគណៈអចិន្រ្តៃយ៍ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្ត រួមជាមួយនឹងវត្តមានឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន និងសមាជិក សមាជិកា ក្រុមការងារជាច្រើនរូបផងដែរ។