រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រារព្ធពិធីសម្ពោធមជ្ឈមណ្ឌលសិក្សាគោលនយោបាយ ក្រោមកិច្ចសហការរវាងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័យអាដេឡែដ នៃប្រទេសអូស្ត្រាលី ក្នុងគោលបំណងចូលរួមចំណែកអភិវឌ្ឍសង្គម និងលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។
ពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រដ្ឋមន្ត្រីផ្នែកវិនិយោគ និងពាណិជ្ជកម្ម (អូស្ត្រាលីខាងត្បូង) ព្រមទាំងវត្តមានលោកជំទាវឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជាផងដែរ។
មជ្ឈមណ្ឌលសិក្សាគោលនយោបាយត្រូវបានបង្កើតឡើង ដើម្បីចូលរួមចំណែកអភិវឌ្ឍសង្គម និងលើកកម្ពស់វិស័យអប់រំនៅកម្ពុជា
