នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្ប: លោកជំទាវរដ្ឋមន្រ្តី ភឿង សកុណា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Virgilio Almario នាយកក្រុមប្រឹក្សាជាតិដើម្បីវប្បធម៌ និងវិចិត្រសិល្ប: នៃសាធារណ:រដ្ឋហ្វីលីពីន ក្នុងឱកាសដែលឯកឧត្តមអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងដើម្បីអបអរខួបលើកទី៦០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងហ្វីលីពីន ។
លោកជំទាវរដ្ឋមន្រ្តី ភឿង សកុណា ជួបពិភាក្សាការងារជាមួយ នាយកក្រុមប្រឹក្សាជាតិដើម្បីវប្បធម៌ និងវិចិត្រសិល្ប: នៃសាធារណ:រដ្ឋហ្វីលីពីន
