លោកជំទាវរដ្ឋមន្រ្តី ភឿង សកុណា ជួបពិភាក្សាការងារជាមួយ នាយកក្រុមប្រឹក្សាជាតិដើម្បីវប្បធម៌ និងវិចិត្រសិល្ប: នៃសាធារណ:រដ្ឋហ្វីលីពីន


នៅទីស្តីការក្រសួងវប្បធម៌​ និងវិចិត្រសិល្ប:​ លោកជំទាវ​រដ្ឋមន្រ្តី​ ភឿង​ សកុណា​ បានទទួលជួបពិភាក្សាការងារ​ជាមួយឯកឧត្តម​ Virgilio Almario នាយកក្រុមប្រឹក្សាជាតិដើម្បីវប្បធម៌​ និងវិចិត្រសិល្ប:​ នៃសាធារណ:រដ្ឋហ្វីលីពីន​ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ ​នៅក្នុងព្រះរាជាណាចក្រកម្ពុជា​ និងដើម្បីអបអរខួបលើកទី៦០​ នៃទំនាក់ទំនងការទូតរវាងកម្ពុជា​ និងហ្វីលីពីន​ ។