សម្តេចភក្តី សាយ ឈុំ និងលោកជំទាវ អញ្ជើញសួរសុខទុក្ខព្រះរាជសុខភាព សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត


ក្នុងឱកាសដ៏មហាប្រពៃថ្លៃថ្លានៃថ្ងៃចម្រើនអាយុវឌ្ឍនមង្គលរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃចន្ទ ១១រោច ខែបុស្ស ឆ្នាំ ថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះសម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញសួរសុខទុក្ខ ព្រះរាជសុខភាពរបស់ សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា នៅមហាកុដិនាវត្តបទុមវតី ព្រមទាំងនាំនូវបច្ច័យ និងទេយ្យវត្ថុទៅថ្វាយសម្តេច និងប្រគេនព្រះសង្ឃផងដែរ …៕