កម្រាលព្រំពណ៌ក្រហមដ៏វែងអន្លាយ ស្វាគមន៍ដំណើរទស្សនកិច្ចសម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកបដោយកិត្តិយសបំផុតនៅកណ្តាលក្រុងបាងកក


ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសថៃ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជ​រដ្ឋា​ភិបាល​កម្ពុជា ទទួលបានការស្វាគមន៍ប្រកបដោយភាពកក់ក្តៅ និងកិត្តិយសខ្ពស់បំផុត ពីសំណាក់លោក សេដ្ឋា ថាវីស៊ីន ប្រមុខរដ្ឋាភិបាលថៃ។

កម្រាលព្រំក្រហមឆ្អិនឆ្អៅដ៏វែងអន្លាយ កងកិត្តិយស និងកងត្រែទ័ព ត្រូវបានរៀបចំយ៉ាងសមសួនបំផុត ជាការស្វាគមន៍ប្រមុខរាជរដ្ឋាភិបាលវ័យក្មេងរបស់កម្ពុជា។

សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ច​ជាផ្លូវការនៅ​ក្នុងប្រទេសថៃ។ ដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតី ទៅកាន់ប្រទេស​ថៃ នាពេលនេះជាការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង​​ដ៏យូរអង្វែង និងចំណងមិត្តភាពជាប្រពៃណីរវាង​ប្រទេស​​ទាំងពីរស្របតាមស្មារតីនៃ «ការពង្រឹងភាពជាដៃគូដើម្បីសន្តិភាពនិងវិបុលភាព» ដែលផ្ដល់ផល​ប្រយោជន៍ ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងសម្រាប់សន្តិភាព ស្ថិរភាព និង​វិបុល​ភាព ក្នុងសហគមន៍អាស៊ាន និងអន្តរជាតិ៕

a